(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏មហានព្វស័ក្តិ នៃទិវាខួបកំណើតគម្រប់វារៈរបស់ខ្លួន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ បុត្រីច្បងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា...
Month: July 2026
(សៀមរាប)៖ ការបង្កើតនូវភាពកក់ក្តៅ សុវត្ថិភាព និងការបង្ហាញពីទឹកចិត្តស្មោះត្រង់របស់ប្រជាពលរដ្ឋខ្មែរ ជូនដល់ភ្ញៀវទេសចរអន្តរជាតិ គឺជាកាតព្វកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់មុខមាត់វិស័យទេសចរណ៍ជាតិ។ ជាក់ស្តែង នៅវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ទូរស័ព្ទដៃម៉ាក iPhone ជូនភ្ញៀវទេសចរបរទេសម្នាក់វិញ...
(ភ្នំពេញ)៖ បន្ទាប់ពីបានបង្កើតឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សាធារណជន ជុំវិញករណីក្រុមក្មេងទំនើងអាងខ្លួនជា «កូនខ្លារបស់សមត្ថកិច្ច» បានជិះម៉ូតូដេញធាក់ និងវាយប្រហារយ៉ាងសាហាវឃោរឃៅលើក្មេងស្ទាវពីរនាក់ឱ្យរងរបួសធ្ងន់រហូតប្រកាច់ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ឈ្មោះ រតនៈ ពិសាល យកមកចាត់ការតាមផ្លូវច្បាប់ជាផ្លូវការហើយ។...
(បាត់ដំបង)៖ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះគ្រោះរាំងស្ងួត និងការពារផលដំណាំរបស់ប្រជាកសិករ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងស្រុកបាណន់ និងទំនប់ស្ទាក់ទឹកមួយចំនួនក្នុងខេត្ត ដើម្បីបន្តអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវប្រជាកសិករឱ្យអស់លទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។...
(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងបុគ្គលិកធ្វើការក្នុងវិស័យឯកជន ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ឬដែលពលរដ្ឋទូទៅចំណាំហៅថា ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត)។ សូមរៀបរាប់ជូននូវលក្ខខណ្ឌចម្បងៗយ៉ាងងាយយល់ ដូចខាងក្រោម៖ ដើម្បីទទួលបានប្រាក់សោធនជរាភាពពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បុគ្គលិក ឬកម្មករនិយោជិតក្នុងវិស័យឯកជន គ្រាន់តែបំពេញតាមលក្ខខណ្ឌងាយៗចំនួន ៣...
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកលទ្ធភាពជូនសមត្ថកិច្ចបន្តនីតិវិធីក្នុងការស្រាវជ្រាវ។ យោងតាម «ប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិ»...
(បន្ទាយមានជ័យ)៖ គ្រឿងញៀន មិនត្រឹមតែជាសារធាតុពុលបំផ្លាញកោសិកាខួរក្បាល និងសុខភាពរាងកាយរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឫសគល់នៃការបង្កើតឱ្យមានក្រុមក្មេងទំនើង បទល្មើសចោរកម្ម អំពើហិង្សា និងការបំផ្លិចបំផ្លាញអនាគតដ៏ស្រស់ថ្លារបស់យុវជនទាំងស្រុង។ ជាក់ស្តែង ក្មេងទំនើងប្រុសស្រីចំនួន ១១នាក់ ដែលខ្លះមានអាយុទើបតែ ១៤ឆ្នាំ និង ១៥ឆ្នាំប៉ុណ្ណោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់តុលាការជាផ្លូវការ បន្ទាប់ពីការធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន...
(សៀមរាប)៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការដុតកម្ទេចចោលនូវវត្ថុតាងសារធាតុញៀន និងឧបករណ៍ពាក់ព័ន្ធទម្ងន់ជាង ២១១គីឡូក្រាម។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវបទបញ្ជាក្តៅក្នុងការរឹតបន្តឹងវិន័យផ្ទៃក្នុង តាមរយៈការអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង»...
(ក្រសួងបរិស្ថាន) : មើលភ្លាមហាក់ដូចជាកូនដាយណូស័រសម័យដើម។ ប៉ុន្តែវាមិនមែននោះទេ តែក៏មិនមែនជាសត្វចម្លែកដែរ។ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់១ ៥៥១ ម...
(សៀមរាប)៖ អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទ្រកោសា ស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាមក្រុង/ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចទទួលស្គាល់ជាផ្លូវការនូវការទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ក្នុងនាមជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៥។ ការទទួលស្គាល់ជាផ្លូវការនូវកិត្តិយស និងមោទនភាពជាតិដ៏ធំធេងខាងលើនេះ ត្រូវបានធ្វើឡើងយោងតាមសេចក្តីសម្រេចក្នុង «អនុក្រឹត្យ ស្តីពី...
