September 18, 2026

Month: September 2026

(សៀមរាប)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាចម្បង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក្រោមការដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុក បានរៀបចំកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះរួចរាល់ជាស្រេច រង់ចាំតែបទបញ្ជា ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ក្នុងករណីមានគ្រោះទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗកើតឡើងក្នុងមូលដ្ឋាន។...
(ត្បូងឃ្មុំ)៖ លោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យបញ្ជូនខ្លួនទៅឃុំឃាំងបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត ពីបទ «មនុស្សឃាតដោយអចេតនា» ក្រោយកើតមានឧប្បត្តិហេតុផ្ទុះអាវុធខ្លី បណ្តាលឱ្យជនសង្ស័យលួចជ័រកៅស៊ូម្នាក់ស្លាប់នៅនឹងកន្លែង ខណៈស្នងការដ្ឋាននគរបាលខេត្តក៏បានស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្មវិន័យកងកម្លាំងផងដែរ។ យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីព្រឹក...