September 18, 2026

សន្តិសុខសង្គម

(ត្បូងឃ្មុំ)៖ លោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យបញ្ជូនខ្លួនទៅឃុំឃាំងបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត ពីបទ «មនុស្សឃាតដោយអចេតនា» ក្រោយកើតមានឧប្បត្តិហេតុផ្ទុះអាវុធខ្លី បណ្តាលឱ្យជនសង្ស័យលួចជ័រកៅស៊ូម្នាក់ស្លាប់នៅនឹងកន្លែង ខណៈស្នងការដ្ឋាននគរបាលខេត្តក៏បានស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្មវិន័យកងកម្លាំងផងដែរ។ យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីព្រឹក...
(សៀមរាប)៖ ល្បិចកលទុច្ចរិតបន្លំខ្ចីម៉ូតូយកទៅលក់ មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ! ជនសង្ស័យម្នាក់ដែលបានប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះដោយយកលេសជិះទៅដកប្រាក់ តែបែរជាយកទៅលក់ និងបានបន្តលួចម៉ូតូមួយគ្រឿងទៀតនៅក្រុងសៀមរាប ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវស្ទាក់ចាប់ខ្លួនបានភ្លាមៗ រួមទាំងដកហូតម៉ូតូបានចំនួន ២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។ ប្រតិបត្តិការបំបែកសំណុំរឿងល្បិចចោរកម្មនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី...
(ស្វាយរៀង)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានចុះបង្ក្រាបការដឹកជញ្ជូនសត្វខុសច្បាប់ ដោយឃាត់រថយន្តចំនួន ២គ្រឿង ដែលដឹកជ្រូករស់សរុប ៥២ក្បាល។ ប្រតិបត្តិការនេះធ្វើឡើងនៅតាមផ្លូវលំ ក្នុងស្រុករមាសហែក និងស្រុកស្វាយជ្រុំ...
(ភ្នំពេញ)៖ បន្ទាប់ពីបានបង្កើតឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សាធារណជន ជុំវិញករណីក្រុមក្មេងទំនើងអាងខ្លួនជា «កូនខ្លារបស់សមត្ថកិច្ច» បានជិះម៉ូតូដេញធាក់ និងវាយប្រហារយ៉ាងសាហាវឃោរឃៅលើក្មេងស្ទាវពីរនាក់ឱ្យរងរបួសធ្ងន់រហូតប្រកាច់ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ឈ្មោះ រតនៈ ពិសាល យកមកចាត់ការតាមផ្លូវច្បាប់ជាផ្លូវការហើយ។...
(បន្ទាយមានជ័យ)៖ គ្រឿងញៀន មិនត្រឹមតែជាសារធាតុពុលបំផ្លាញកោសិកាខួរក្បាល និងសុខភាពរាងកាយរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឫសគល់នៃការបង្កើតឱ្យមានក្រុមក្មេងទំនើង បទល្មើសចោរកម្ម អំពើហិង្សា និងការបំផ្លិចបំផ្លាញអនាគតដ៏ស្រស់ថ្លារបស់យុវជនទាំងស្រុង។ ជាក់ស្តែង ក្មេងទំនើងប្រុសស្រីចំនួន ១១នាក់ ដែលខ្លះមានអាយុទើបតែ ១៤ឆ្នាំ និង ១៥ឆ្នាំប៉ុណ្ណោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់តុលាការជាផ្លូវការ បន្ទាប់ពីការធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន...
(សៀមរាប)៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ អាជ្ញាធរខេត្តសៀមរាប បានធ្វើការដុតកម្ទេចចោលនូវវត្ថុតាងសារធាតុញៀន និងឧបករណ៍ពាក់ព័ន្ធទម្ងន់ជាង ២១១គីឡូក្រាម។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវបទបញ្ជាក្តៅក្នុងការរឹតបន្តឹងវិន័យផ្ទៃក្នុង តាមរយៈការអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង»...
(សៀមរាប)៖ គ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានវាយប្រហារភូមិសាស្ត្រក្រុងសៀមរាប បង្កឱ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ សម្ភារៈប្រើប្រាស់ និងរលំដើមឈើបិទផ្លូវជាច្រើនកន្លែង។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ ចុះជួយសង្គ្រោះ និងសម្រួលការលំបាកជូនប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់រងគ្រោះទាំងនោះជាបន្ទាន់។ យោងតាមរបាយការណ៍បឋមរបស់ក្រុមការងារត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា...
(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦...
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥០នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន...
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០១៖២០នាទី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងប្រព្រឹត្ត​អំពើ​លួច និងកាន់កាប់អាវុធដោយខុសច្បាប់...