September 18, 2026

ព័ត៌មានជាតិ

(សៀមរាប)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាចម្បង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក្រោមការដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុក បានរៀបចំកម្លាំង មធ្យោបាយ និងសម្ភារៈសង្គ្រោះរួចរាល់ជាស្រេច រង់ចាំតែបទបញ្ជា ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ក្នុងករណីមានគ្រោះទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗកើតឡើងក្នុងមូលដ្ឋាន។...
(សៀមរាប)៖ ដើម្បីរួមគ្នាផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបនៃទឹកដីប្រវត្តិសាស្ត្រអង្គរទៅកាន់ឆាកអន្តរជាតិ រដ្ឋបាលខេត្តសៀមរាប បានត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំមួយគឺ កម្មវិធីរត់ «សមរាត្រី Equinox Run» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ អមដោយទស្សនទានដ៏មានអត្ថន័យ «មនុស្សម្នាក់ ផ្សព្វផ្សាយទេសចរណ៍ម្នាក់» ដើម្បីបង្ហាញពិភពលោកអំពីសុខសុវត្ថិភាព និងភាពទាក់ទាញនៃរដូវកាលបៃតងនៅកម្ពុជា។...
(សៀមរាប)៖ នៅក្នុងបរិយាកាសដ៏កក់ក្តៅ និងពោរពេញដោយក្តីរំភើប នៃពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាអតីតសិស្សជំនាន់ទី២ បានឡើងថ្លែងសន្ទរកថាបង្ហាញពីស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមជ្ឈមណ្ឌល...
(សៀមរាប)៖ ករណីផ្ទុះអាវុធ និងគំរាមកំហែងសម្លាប់មនុស្សដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងបន្ទប់ខារ៉ាអូខេ នៃមណ្ឌលកម្សាន្តផ្លាទីនឹម KTV ក្រុងសៀមរាប។ ជនរងគ្រោះបានឆ្លៀតឱកាសដ៏គ្រោះថ្នាក់បំផុត ខណៈជនបង្កកំពុងភ្លេចខ្លួនទុកកាំភ្លើងលើតុដើម្បីបញ្ចូលគ្រាប់បន្ថែម ស្ទុះប្រតាយប្រតប់ និងរត់ចេញពីបន្ទប់ បើកផ្លូវឱ្យកម្លាំងនគរបាលខេត្តសៀមរាប ឆ្មក់ចូលទៅក្របួចឃាត់ខ្លួនជនបង្កបានភ្លាមៗនៅនឹងកន្លែង។ ប្រតិបត្តិការចុះអន្តរាគមន៍យ៉ាងរហ័សនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍...
(សៀមរាប)៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «ជំនាញបច្ចេកទេសពិនិត្យបទល្មើសនៅកន្លែងកើតហេតុ»...
(សៀមរាប)៖ ដោយស្តែងចេញពីស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប...
(សៀមរាប)៖ ប្រតិបត្តិការស្រាវជ្រាវបំបែកបទល្មើសព្រហ្មទណ្ឌយ៉ាងក្តៅគគុករបស់កម្លាំងអាវុធហត្ថ បានឈានទៅដល់ការចាប់ខ្លួនក្រុមជនសង្ស័យទាំងអ្នកលួច និងអ្នកទិញផលចោរកម្មជាបន្តបន្ទាប់។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ) និងបទល្មើសទទួលផលចោរកម្ម ដោយដកហូតបានម៉ូតូសរុបចំនួន ០៣គ្រឿង។ យោងតាមរបាយការណ៍ផ្លូវការពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា កាលពីវេលាម៉ោង...
(សៀមរាប)៖ នៅក្នុងពិធីសាសនាដ៏អធិកអធម និងប្រកបដោយនព្វសិរី នាដែនដីប្រវត្តិសាស្ត្រអង្គរ ព្រះតេជគុណ សន វាសនា អតីតព្រះចៅអធិការស្តីទី ត្រូវបានប្រកាសតែងតាំងឡើងជា «ព្រះចៅអធិការវត្តឥន្ទបត្តបុរី» ហៅវត្តអង្គរខាងជើង ជាផ្លូវការ ដើម្បីដឹកនាំ និងគ្រប់គ្រងវត្តអារាមប្រវត្តិសាស្ត្រមួយនេះ។ ពិធីប្រកាសនីយបត្រតែងតាំងនេះ ត្រូវបានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៨ ខែសីហា...
(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏មហានព្វស័ក្តិ នៃទិវាខួបកំណើតគម្រប់វារៈរបស់ខ្លួន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ បុត្រីច្បងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា...
(សៀមរាប)៖ ការបង្កើតនូវភាពកក់ក្តៅ សុវត្ថិភាព និងការបង្ហាញពីទឹកចិត្តស្មោះត្រង់របស់ប្រជាពលរដ្ឋខ្មែរ ជូនដល់ភ្ញៀវទេសចរអន្តរជាតិ គឺជាកាតព្វកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់មុខមាត់វិស័យទេសចរណ៍ជាតិ។ ជាក់ស្តែង នៅវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ទូរស័ព្ទដៃម៉ាក iPhone ជូនភ្ញៀវទេសចរបរទេសម្នាក់វិញ...