June 17, 2026

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦...
(បន្ទាយមានជ័យ)៖ កូនៗរបស់ជនភៀសសឹក ក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែម ពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើននូវចំណេះដឹងដល់ពួកគេ បន្ទាប់ពីសាលារៀនរបស់ពួកគេបានបិទទ្វារដើម្បីធានាសុវត្ថិភាព ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់ថៃកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ បើតាមលោក...
ដើម្បីដកស្រង់បទពិសោធពីការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ជាមេរៀនក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមខេត្តទាំង២៤ នាពេលខាងមុខ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកម្ភៈ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា និងសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីពិធីអបអរសាទរដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ...
(ស្វាយរៀង)៖ រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និង​សាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌ​តាម​កម្រិត​ស្ដង់ដារ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី(AFC)។ គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់...
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិ ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង...
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធា​ន​ទី​១ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ភៀស​សឹក និងសកម្មភាពក្រុមការងាររៀបចំជម្រកចល័ត ព្រមទាំង​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​មណ្ឌល​សុវត្ថិភាពមួយប្រកបដោយភាពងាយស្រួល និងសុខុមាលភាពប្រសើរជាងមុន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ...
បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ...