(សៀមរាប)៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមចូលចិត្តការជួលសម្លៀកបំពាក់បែបខ្មែរបុរាណដើម្បីថតរូបភាពអនុស្សាវរីយ៍នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការជ្រើសរើសឈុតសម្លៀកបំពាក់ ជៀសវាងការជួលចំឈុតកែច្នៃខុសក្បួនខ្នាតប្រពៃណី ដែលអាចត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលទៅក្នុងបរិវេណប្រាសាទ។ ការដាស់តឿននេះត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី និងនគរបាលការពារបេតិកភណ្ឌ បានចុះជួបសំណេះសំណាល និងណែនាំជាបន្ទាន់ដល់ក្រុមអាជីវករដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណនៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣ ខែកក្កដា...
Month: July 2026
(សៀមរាប)៖ កុមារៗ និងសិស្សានុសិស្សជាច្រើនរយនាក់នៅបរិវេណសាលាបឋមសិក្សាកំពង់ភ្លុក ទទួលបាននូវភាពកក់ក្តៅ និងស្នាមញញឹមយ៉ាងក្រៃលែង តាមរយៈយុទ្ធនាការមនុស្សធម៌ទ្រង់ទ្រាយធំមួយ ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងការចុះអប់រំផ្សព្វផ្សាយ ពិនិត្យសុខភាពមាត់ធ្មេញ ចែកសម្ភារៈសិក្សា ព្រមទាំងរៀបចំអាហារថ្ងៃត្រង់ហូបជុំគ្នាយ៉ាងសប្បាយរីករាយ។ សកម្មភាពមនុស្សធម៌ដ៏ស្អិតរមួតរវាងកងកម្លាំងប្រដាប់អាវុធ...
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយឥតសំណងគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន ដែលបានជួយសង្គ្រោះជីវិតពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ និងរំដោះដីធ្លីសម្រាប់ការអភិវឌ្ឍ។ ការថ្លែងអំណរគុណនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងជម្រាបលាផ្លូវការរវាង ឯកឧត្តម ហេង រតនា សមាជិករាជរដ្ឋាភិបាល...
(សៀមរាប)៖ គ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានវាយប្រហារភូមិសាស្ត្រក្រុងសៀមរាប បង្កឱ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ សម្ភារៈប្រើប្រាស់ និងរលំដើមឈើបិទផ្លូវជាច្រើនកន្លែង។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ ចុះជួយសង្គ្រោះ និងសម្រួលការលំបាកជូនប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់រងគ្រោះទាំងនោះជាបន្ទាន់។ យោងតាមរបាយការណ៍បឋមរបស់ក្រុមការងារត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា...
