Latest Post

សមត្ថកិច្ចឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មប្លន់សម្លាប់ទៅលើបុរសម្នាក់ នៅក្រុងបាត់ដំបង សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត មកដឹងពីលក្ខខណ្ឌសំខាន់ៗសម្រាប់ការចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងចិនសរុប ៩នាក់ ពាក់ព័ន្ធបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ! កម្ពុជា រកឃើញមានជីវ:ចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង

យ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នានៅស្រុកកែវសីមា និងស្រុកកោះញែក កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៦ និង២០ នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឆ្កែអើត ផ្លូវឆ្ពោះទៅព្រំដែនកម្ពុជា វៀតណាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូបើកបរពីជើងទៅត្បូង។ ចំណែករថយន្តបើកបរពីត្បូងទៅជើង។អ្នកបើកបរម៉ូតូឈ្មោះ ចិត្ត…

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងអង្គការទស្សនៈពិភពលោក បានចាប់ផ្តើមនូវយុទ្ធនាការមួយដែលមានមានឈ្មោះថា “គ្រប់គ្រាន់” ដែលយុទ្ធនាការនេះ ជាការបំផុសចលនាដើម្បីកុមារកម្ពុជា ទទួលបានជីវជាតិ និងអាហារគ្រប់គ្រាន់។ ថ្លែងក្នុងពិធីបើកយុទ្ធនាការ នារសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៥នេះ លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឱ្យបានសមស្របតាម រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្រ…

កម្លាំងសមត្ថកិច្ចចម្រុះកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស​ ៥នាក់ ក្នុងករណីប្រព្រឹត្តបទល្មើសនេសាទ

(កំពង់ឆ្នាំង) ៖ មនុស្ស​ ៥នាក់ ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំង កងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ធ្វើការឃាត់ខ្លួន​ ខណៈដែលពួកគេកំពុងប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែង។ ការឃាត់ខ្លួនមនុស្សទាំង​ ៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទៅ២៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចត្រសេះចោះ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងខណៈពេលដែលពួកគេកំពុងហ៊ុំសម្រាស់ចាប់ត្រី ដែលច្បាប់ត្រូវហាមឃាត់ ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងសាជាថ្មីអំពីភាពជាដៃគូរឹងមាំជាមួយកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា ការអះអាងនេះត្រូវបានធ្វើឡើងដោយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ាសាតុ កាន់ដា (Masato Kanda) ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍។ លោក ម៉ាសាតុ កាន់ដា បានមានប្រសាសន៍ ថា៖ «ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមជាសកល ការដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន គឺជាកត្តាចាំបាច់” ដោយលោកបានបន្ថែមថា ADB ប្តេជ្ញាគាំទ្រកម្ពុជា ខណៈកម្ពុជាស្វែងរកការផ្លាស់ប្តូរសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ជនក្រីក្រ និងងាយរងគ្រោះបំផុត»។ ក្នុងឱកាសកិច្ចពិភាក្សានោះ…

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥៖ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតី…

កម្ពុជាចំណាយជាង ២,៥ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់

កម្ពុជាបានចំណាយជាង ២.៥១ ពាន់លានដុល្លារលើការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ២០២៤ កើនឡើង៣៦ ភាគរយធៀបនឹងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ក្នុងចំណោមតម្លៃនាំចូលសម្ភារសំណង់សរុបជាង ២,៥១ ពាន់លានដុល្លារ តម្លៃនាំចូលសម្ភារសំណង់សំខាន់ៗមានជាង ១,៦៥ ពាន់លានដុល្លារ កើនឡើងជាង ២៤ ភាគរយ។ តម្លៃនៃការនាំចូលដែកថែបមានចំនួនជាង៨៤២ លានដុល្លារ កើនឡើងជិត៦៩ ភាគរយ។ ហើយតម្លៃនៃការនាំចូលស៊ីម៉ងត៍មានចំនួនជិត ១៧ លានដុល្លារ ធ្លាក់ចុះជិត ១៧ ភាគរយ។ សម្រាប់ស្ថានភាពបច្ចុប្បន្ននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា លោក…

កម្ពុជាត្រៀមខ្លួនដើម្បីរក្សានិរន្តរភាពកំណើននាំចេញបើទោះបីជាមានការកាត់បន្ថយពន្ធ

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីម្សិលមិញបានអះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីរក្សាកំណើននៃការនាំចេញនៅលើទីផ្សារអន្តរជាតិ។ លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកំពុងធ្វើការយ៉ាងសកម្មដើម្បីធានានូវចីរភាព និងការប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសបន្ទាប់ពីការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ ពាក់ព័ន្ធនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានមានប្រសាសន៍ថា កម្ពុជាមានយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ លោក ម៉ូនីកា មានប្រសាសន៍ថា…

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន

ទស្សនារូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

You missed