September 19, 2026
(តាកែវ) ៖ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានឯកភាពគ្នាក្នុងការបង្កើត ប៉ុស្តិ៍នគរបាលចល័ត ប្រចាំការនៅតាមព្រំប្រទល់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការទប់ស្កាត់ ក៏ដូចជាបង្ក្រាបបទល្មើសផ្សេងៗឆ្លងដែន ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា...
សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានការណ៍ចុងក្រោយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ១ នាក់ និងរបួស...
លោកស្រី ឃី មុនី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia )CO.,LTD បានអោយដឹងថាគិតមកដល់ថ្ងៃទី១១វិច្ឆិកានេះ ក្រុមហ៊ុនបានទិញស្រូវពីកសិករបានចំនួន១៥០០០តោនហើយ បន្ទាប់ពីបានប្រមូលទិញអស់រយៈពេល១៦ថ្ងៃកន្លងមកនេះ។ លោកស្រី ឃី មុនី បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មានថា ក្រុមហ៊ុនមានផែនការទិញស្រូវពីកសិករខ្មែរពី៣ម៉ឺន៥សែនទៅ៤ម៉ឺនតោននិងអាចលើសពីផែនការនេះរហូតអស់ស្រូវក្នុងអំឡុងពេលប្រមូលផលស្រូវវស្សាឆ្នាំនេះ។ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាលដែលបានទំលាក់ទុនបង្វិលដល់បណ្តាក្រុមហ៊ុននិងរោងម៉ាសុីនក្នុងស្រុកដើម្បីមានលទ្ធភាពបង្កើនបរិមាណទិញស្រូវស្តុកទុកពេលនេះ។...
(ភ្នំពេញ) ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួន ស្ថិតនៅបុរី ម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨...
អ្នកសារព័ត៌មានមិនត្រូវសម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី និងសម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបានផ្សព្វផ្សាយនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ។...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមដាក់កម្លាំងចុះរុះរើសំណង់រោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរនេះថា ទីតាំងនេះគាត់សាងសង់ឡើងជាច្រើនឆ្នាំមកហើយ និងការធ្វើការរុះរើរបស់អាជ្ញាធរពេលនេះធ្វើឡើងដោយមិនស្មើភាពគ្នា ខណៈកន្លែងផ្សេងមិនធ្វើការរុះរើ។​ ទាក់ទងនឹងបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
(កំពត) ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១៖១៥នាទី មានករណីឆបោក (យករបស់កាឡៃ ដូរយកមាស) នៅផ្សារទូកមាស ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា...
លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ...