បុរសជាសន្តិសុខម្នាក់ ខណៈពេលកំពុងឈរហាលខោអាវដែលទើបបោកគក់រួច ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មុខបន្ទប់ជួលកំពុងរស់នៅ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពពីកន្លែងកើតហេតុ...
Month: September 2025
តាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាល សាលាខេត្តតាកែវ រួមជាមួយ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានចុះពិនិត្យមើល ទីតាំងស្នើសុំ វិនិយោគបង្កេីតរោងចក្រចំនួន...
អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកការពារសុវត្ថិភាពនិងប្រើដៃ, ជើងវាយនិងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាលនិងដងខ្លួន) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២...
រាជរដ្ឋាភិបាលបានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅភ្នំពេញ ។នេះបើយោងតាមសារាចររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។ តាមរយៈសារាចរ...
(បាត់ដំបង) ៖ បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២៖៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា...
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ...
បុរសម្នាក់ ផឹកស្រាស្រវឹង ខណៈមកផ្ទះក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ប្រើហិង្សាយកដំបងដែកវាយជនរងគ្រោះស្លាប់ បន្ទាប់មកបានសម្រេចចិត្តចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើង កាលពីវេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក...
