September 19, 2026

ព័ត៌មានជាតិ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមដាក់កម្លាំងចុះរុះរើសំណង់រោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរនេះថា ទីតាំងនេះគាត់សាងសង់ឡើងជាច្រើនឆ្នាំមកហើយ និងការធ្វើការរុះរើរបស់អាជ្ញាធរពេលនេះធ្វើឡើងដោយមិនស្មើភាពគ្នា ខណៈកន្លែងផ្សេងមិនធ្វើការរុះរើ។​ ទាក់ទងនឹងបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
ឧត្តរមានជ័យ៖​ កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១ ដែលនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ​ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ​ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC...
(ក្រចេះ) ៖ រថយន្តធុនធំ ប្រភេទក្បាលសណ្តោង ដឹកដំឡូងមីស្រស់ ០១គ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៍ បណ្ដាលឱ្យស្ពានបាក់ធ្លាក់ទាំងស្រុង ប្រវែង ៤៣ម៉ែត្រ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់ផ្ដាច់ទាំងស្រុង នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង ៧៖០០ព្រឹក នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍...
(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ៥៣៣ និងប៉ូលិសប៉ុស្តិ៍កូនភ្នំ៨១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ចំនួន ០១នាក់ និងពលករប្រុសស្រីចំនួន ០៧នាក់ ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥...
វីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត WILL Parks...
រសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីពិធី “ផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹក” ដែលរៀបចំដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា...
(ភ្នំពេញ) ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃើញមានការផ្សព្វផ្សាយពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលគណនីរបស់ពួកគេត្រូវបានបិទ (Disable) ដោយមិនមានមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះ នាយកដ្ឋានក៏បានសង្កេតឃើញថា មានបុគ្គលមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយ សេវាកម្មដោះស្រាយបញ្ហាគណនីហ្វេសប៊ុកដែលត្រូវបានបិទ (Facebook Disabled) ដោយគិតថ្លៃសេវាកម្មចន្លោះពី ៥០០ដុល្លារ ដល់ ១,២០០ដុល្លារ។...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ...