Month: April 2025

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ដើរមកកាប់ជនរងគ្រោះស្លាប់នៅក្នុងវង់ផឹកស៊ីនៅស្រុករមាសហែក

(​ស្វាយរៀង) ៖ ជនសង្ស័យម្នាក់ដែលកាប់ជនរងគ្រោះក្នុងវង់ផឹកស៊ីនៅស្រុករមាសហែក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនបានក្នុងទឹកដីខេត្តព្រៃវែង និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីធ្វើការសួរនាំបន្ត។ សូមរំលឹកដែរថា មានករណីឃាតកម្មបុរសម្នាក់បានដើរចូលក្នុងវង់ផឹកស៊ីហើយកាប់ជនរងគ្រោះម្នាក់បណ្ដាលឱ្យស្លាប់កាលពីវេលាម៉ោង១១ និង០០ នាទីយប់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥ស្ថិតនៅក្នុងភូមិ ព្រៃសត្វ ឃុំ សម្បត្តិមានជ័យ ស្រុក រមាសហែក ខេត្តស្វាយរៀង​។ យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឌឹម វណ្ណី អាយុ ៤៧ឆ្នាំមុខរបរធ្វើស្រែមានទីរំនៅនៅភូមិ ព្រៃសត្វ ឃុំ សម្បត្តិមានជ័យ…

បងប្អូនពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។ ទន្ទឹមនេះដែរ…

កម្លាំងសមត្ថកិច្ចខេត្តសៀមរាប កិនកម្ទេចចោលបំពង់ស៊ីម៉ាំងកែច្នៃ ក្រោយរឹបអូសបាន ដែលបង្កជាសំឡេងខ្លាំងៗ សរុបចំនួន ៣០០ដើម

(ខេត្តសៀមរាប) ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើការឃាត់ និងនាំយកម៉ូតូដែលបំពាក់អំពូលភ្លើងកែរច្នៃខុសលក្ខណៈបច្ចេកទេស និងបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់ស៊ីម៉ាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ។ ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចក៏បានធ្វើការដកហូតនូវបំពង់ស៊ីម៉ាំងកែច្នៃ ដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលដែលមានចំនួនសរុបចំនួន ៣០០ដើម…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុច​អូរចម្លងស្នេហ៍ ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ ដោយសង្ស័យជាករណីឃាតកម្ម ជនរងគ្រោះមានឈ្មោះ​ ផន សីហា ហៅកិប ភេទប្រុស អាយុ​ ២៥ឆ្នាំ ស្នាក់នៅ​ភូមិ​ ឃុំ​កើតហេតុ​ ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន,…

កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត កំពុងស្រាវជ្រាវករណីប្រទះឃើញសពបុរសម្នាក់ នៅស្រុកពញាក្រែក

សព​បុរស​ម្នាក់ ត្រូវ​បាន​ប្រទះឃើញ​នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ ។ សព​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មាន​ស្នាម​របួស​ត្រង់​ក្បាល​ផ្នែក​ខាងឆ្វេង ស្លៀក​ខោ​ខោវប៊យ ពណ៌​ខៀវ ពាក់អាវ​សាច់​ក្រណាត់​ដៃ​ខ្លី​ផ្កា ពណ៌​ប្រផេះ មាន​កម្ពស់​ ១.៧០ម៉ែត្រ សម្បុរ​ស្រអែម ។ ចំណែក​ជនល្មើស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​គ្នា​ប្រមាណ ៣ ទៅ ៤ នាក់ ។ តាម​ដំណើររឿង​នៅ​វេលា​ខាងលើ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ផ្លុ​ង​…

សមត្ថកិច្ច​ខេត្តស្វាយរៀង​ ឃាត់ខ្លួន​ជនសង្ស័យ ៥នាក់​ ក្នុងករណីហិង្សាដោយចេតនា បណ្ដាលឱ្យស្លាប់ជនរងគ្រោះនៅក្រុងបាវិត

(ស្វាយរៀង) ​៖ ជនជាតិវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជួនទៅកាន់មន្ទីរពេទ្យក្រោយពីកាន់កាំបិតរត់ចូលហាងគេត្រូវកម្មករព្រួតវាយយ៉ាងដំណំរួមលើកជនរងគ្រោះមកទុកចោលនៅមុខហាងមួយកន្លែងនៅក្រុងបាវិត។​ យោងតាមសមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៤០នាទី ការិយាល័យជំនាញបានទទួលព័ត៌មានពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀងថា៖ មានជនជាតិវៀតណាមម្នាក់ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ ប្រភព បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងលោក វេជ្ជបណ្ឌិត ជួន សម្បត្តិ សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង…

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(កណ្តាល) ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងក្រុងតាខ្មៅ ចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ យកមកអង្គភាពដើម្បីសាកសួរ ។ វត្ថុតាងចាប់យក៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៥កញ្ចប់, ទូរសព្ទ…

ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់នឹងដុំឥដ្ឋ)

(កណ្តាល) ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់នឹងដុំឥដ្ឋ) កើតឡើង ស្ថិតនៅឃុំព្រែទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកលើកដែក បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន…

You missed