Day: April 11, 2025

បងប្អូនពលករខ្មែរ ចូលមកលេងស្រុកកំណើតតាមច្រកព្រំដែន ដើម្បីជួបជុំគ្រួសារ សាច់ញាតិ បងប្អូន នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។ ទន្ទឹមនេះដែរ…

You missed