Day: April 7, 2025

កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត កំពុងស្រាវជ្រាវករណីប្រទះឃើញសពបុរសម្នាក់ នៅស្រុកពញាក្រែក

សព​បុរស​ម្នាក់ ត្រូវ​បាន​ប្រទះឃើញ​នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ ។ សព​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មាន​ស្នាម​របួស​ត្រង់​ក្បាល​ផ្នែក​ខាងឆ្វេង ស្លៀក​ខោ​ខោវប៊យ ពណ៌​ខៀវ ពាក់អាវ​សាច់​ក្រណាត់​ដៃ​ខ្លី​ផ្កា ពណ៌​ប្រផេះ មាន​កម្ពស់​ ១.៧០ម៉ែត្រ សម្បុរ​ស្រអែម ។ ចំណែក​ជនល្មើស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​គ្នា​ប្រមាណ ៣ ទៅ ៤ នាក់ ។ តាម​ដំណើររឿង​នៅ​វេលា​ខាងលើ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ផ្លុ​ង​…

សមត្ថកិច្ច​ខេត្តស្វាយរៀង​ ឃាត់ខ្លួន​ជនសង្ស័យ ៥នាក់​ ក្នុងករណីហិង្សាដោយចេតនា បណ្ដាលឱ្យស្លាប់ជនរងគ្រោះនៅក្រុងបាវិត

(ស្វាយរៀង) ​៖ ជនជាតិវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជួនទៅកាន់មន្ទីរពេទ្យក្រោយពីកាន់កាំបិតរត់ចូលហាងគេត្រូវកម្មករព្រួតវាយយ៉ាងដំណំរួមលើកជនរងគ្រោះមកទុកចោលនៅមុខហាងមួយកន្លែងនៅក្រុងបាវិត។​ យោងតាមសមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៤០នាទី ការិយាល័យជំនាញបានទទួលព័ត៌មានពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀងថា៖ មានជនជាតិវៀតណាមម្នាក់ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ ប្រភព បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងលោក វេជ្ជបណ្ឌិត ជួន សម្បត្តិ សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង…

You missed