Category: ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មប្លន់សម្លាប់ទៅលើបុរសម្នាក់ នៅក្រុងបាត់ដំបង

(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលបណ្តឹងពីឈ្មោះ ប្រោញ គន្ធា ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវជាកូនជនរងគ្រោះ ថាមានករណីឃាតកម្មមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (យកខ្សែក្រវាត់រឹតក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងមិនប្រាកដ នៅត្រង់ចំណុចក្រុមទី៣៦ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លើឪពុករបស់ខ្លួនឈ្មោះ…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងចិនសរុប ៩នាក់ ពាក់ព័ន្ធបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន ០៩នាក់ ជាសាធារណៈ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ជនសង្ស័យទាំងនេះ ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ០៣ករណី ផ្សេងគ្នា…

ជើងខ្លាំងមិនរាងចាល ជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២!

(សៀមរាប)៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឱ្យបុគ្គលផ្សេង។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យក រួមមាន៖ រថយន្ត…

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម ការងារជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោកស្រី កែវសុភៈ នាយរងខណ្ឌ ផ្នែករដ្ឋបាលជលផលដំដែក ចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគមព្រមទាំងមានការអញ្ជើញចូលរួមពីកងកម្លាំងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទកងពលតូច ង ៧០ តំបន់ប្រតិបត្តិការសឹករងខេត្ត…

ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្ន​ងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១២០២ (ឆ.១)ដ.ច.ន/២៤​ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក​…

នគរបាលស្រុកគាស់ក្រឡ ប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១គ្រាប់ ឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានប្រទះឃើញក្នុងដីស្រែចម្ការចំនួន ០១គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ 60mm រួចបានធ្វើការប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។ ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

សូមប្រយ័ត្ន! ស្ត្រី៣នាក់ ជំនាញកាត់ខ្សែកនៅតាមបណ្តារាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឈានដល់ការចាប់ខ្លួនស្ត្រីចំនួន ៣នាក់ ដែលសកម្មខាងកាត់ខ្សែក តាមផ្សារ ឬកម្មពីធីបុណ្យផ្សេងៗ ដែលមានការជួបជុំគ្នាច្រើន។ ការចាប់ខ្លួនេះបានធ្វើឡើងនៅចំណុចផ្លូវថ្មើរជើងចតុមុខ (Walk streets) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងរកឃើញវត្ថុតាងមួយចំនួន។ លោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ថា ជនសង្ស័យទាំង ៣នាក់ ឈ្មោះ ឈ្មោះ អង…

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន២នាក់ និងខ្មែរ២នាក់ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង ជនសង្ស័យទាំង០៤នាក់ រួមមាន ទី១ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ទី២ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន…

You missed