Category: ព័ត៌មានសន្តិសុខសង្គម

យ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នានៅស្រុកកែវសីមា និងស្រុកកោះញែក កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៦ និង២០ នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឆ្កែអើត ផ្លូវឆ្ពោះទៅព្រំដែនកម្ពុជា វៀតណាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូបើកបរពីជើងទៅត្បូង។ ចំណែករថយន្តបើកបរពីត្បូងទៅជើង។អ្នកបើកបរម៉ូតូឈ្មោះ ចិត្ត…

កម្លាំងសមត្ថកិច្ចចម្រុះកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស​ ៥នាក់ ក្នុងករណីប្រព្រឹត្តបទល្មើសនេសាទ

(កំពង់ឆ្នាំង) ៖ មនុស្ស​ ៥នាក់ ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំង កងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ធ្វើការឃាត់ខ្លួន​ ខណៈដែលពួកគេកំពុងប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែង។ ការឃាត់ខ្លួនមនុស្សទាំង​ ៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទៅ២៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចត្រសេះចោះ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងខណៈពេលដែលពួកគេកំពុងហ៊ុំសម្រាស់ចាប់ត្រី ដែលច្បាប់ត្រូវហាមឃាត់ ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

You missed