Category: ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត កំពុងស្រាវជ្រាវករណីប្រទះឃើញសពបុរសម្នាក់ នៅស្រុកពញាក្រែក

សព​បុរស​ម្នាក់ ត្រូវ​បាន​ប្រទះឃើញ​នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ ។ សព​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មាន​ស្នាម​របួស​ត្រង់​ក្បាល​ផ្នែក​ខាងឆ្វេង ស្លៀក​ខោ​ខោវប៊យ ពណ៌​ខៀវ ពាក់អាវ​សាច់​ក្រណាត់​ដៃ​ខ្លី​ផ្កា ពណ៌​ប្រផេះ មាន​កម្ពស់​ ១.៧០ម៉ែត្រ សម្បុរ​ស្រអែម ។ ចំណែក​ជនល្មើស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​គ្នា​ប្រមាណ ៣ ទៅ ៤ នាក់ ។ តាម​ដំណើររឿង​នៅ​វេលា​ខាងលើ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ផ្លុ​ង​…

សមត្ថកិច្ច​ខេត្តស្វាយរៀង​ ឃាត់ខ្លួន​ជនសង្ស័យ ៥នាក់​ ក្នុងករណីហិង្សាដោយចេតនា បណ្ដាលឱ្យស្លាប់ជនរងគ្រោះនៅក្រុងបាវិត

(ស្វាយរៀង) ​៖ ជនជាតិវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជួនទៅកាន់មន្ទីរពេទ្យក្រោយពីកាន់កាំបិតរត់ចូលហាងគេត្រូវកម្មករព្រួតវាយយ៉ាងដំណំរួមលើកជនរងគ្រោះមកទុកចោលនៅមុខហាងមួយកន្លែងនៅក្រុងបាវិត។​ យោងតាមសមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៤០នាទី ការិយាល័យជំនាញបានទទួលព័ត៌មានពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តស្វាយរៀងថា៖ មានជនជាតិវៀតណាមម្នាក់ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ ប្រភព បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងលោក វេជ្ជបណ្ឌិត ជួន សម្បត្តិ សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង…

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(កណ្តាល) ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងក្រុងតាខ្មៅ ចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ យកមកអង្គភាពដើម្បីសាកសួរ ។ វត្ថុតាងចាប់យក៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៥កញ្ចប់, ទូរសព្ទ…

ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់នឹងដុំឥដ្ឋ)

(កណ្តាល) ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់នឹងដុំឥដ្ឋ) កើតឡើង ស្ថិតនៅឃុំព្រែទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងស្រុកលើកដែក បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួន…

អាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីក្រុមសង្គ្រោះក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋ ថា មានក្មេងទំនើង០១ក្រុម មានកាន់កាំបិត ជិះម៉ូតូតាមផ្លូវ នៅចំណុចម្ដុំរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១-ឈ្មោះ ខ្លម វិចិត្រ ភេទប្រុស អាយុ ២០ឆ្នាំ,…

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន ១នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅភូមិសាស្ត្រខេត្តកណ្តាល

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន…

ឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ នៅចំណុចហាងកាហ្វេ ប៊ឺឡេបចំការដូង ផ្លូវលេខ ២១៧សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ ជនត្រូវចោទឈ្មោះ ជុំ សុខា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អគ្គនាយកក្រុមហ៊ុន អេស ប៊ី អិល…

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆក់ត្រីដោយខុសច្បាប់ និងមានសារធាតុញៀនជាប់ខ្លួន

(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ខណៈកំពុងធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ វិត ណាវីន ភេទប្រុស អាយុ ២៦ឆ្នាំ (មានសារធាតុញៀនជាប់ខ្លួន) មុខរបរនេសាទត្រី រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន,…

You missed