(សៀមរាប)៖ គ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានវាយប្រហារភូមិសាស្ត្រក្រុងសៀមរាប បង្កឱ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ សម្ភារៈប្រើប្រាស់ និងរលំដើមឈើបិទផ្លូវជាច្រើនកន្លែង។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ ចុះជួយសង្គ្រោះ និងសម្រួលការលំបាកជូនប្រជាពលរដ្ឋនៅតាមបណ្តាសង្កាត់រងគ្រោះទាំងនោះជាបន្ទាន់។ យោងតាមរបាយការណ៍បឋមរបស់ក្រុមការងារត្រៀមអន្តរាគមន៍គ្រោះមហន្តរាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា...
