Day: March 30, 2026

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

មកដឹងពីលក្ខខណ្ឌសំខាន់ៗសម្រាប់ការចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានចេញសេចក្តីប្រកាសណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះសម្រាប់បណ្តាក្លឹប និងសមាគមកីឡាបាល់ទាត់ដែលបំណងចូលរួមប្រកួត។ យោងតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ក្រុមនីមួយៗតម្រូវឱ្យមានសមាសភាពកីឡាករក្នុងបញ្ជីដំបូងចាប់ពី ១៥នាក់ ដល់ ២២នាក់ និងមន្ត្រីដឹកនាំក្រុមចំនួន ០៥នាក់។ ចំពោះការដាក់ពាក្យ ក្រុមនីមួយៗត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ *ពាក្យសុំចូលរួមប្រកួត និងសេចក្តីប្រកាសផ្លូវការ។ *បញ្ជីឈ្មោះមន្ត្រី និងកីឡាករដែលមានបិទរូបថតត្រឹមត្រូវ (រួមទាំងបញ្ជីឈ្មោះចុងក្រោយ)។ *រូបថតថ្មីខ្នាត ៤x៦ ចំនួន ២សន្លឹក។ *ទង់អនុស្សាវរីយ៍សម្រាប់ផ្លាស់ប្តូរមុនការប្រកួត និងទង់តំណាងក្លឹបខ្នាត ០,៨ម៉ែត្រ x…

You missed