ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងចិនសរុប ៩នាក់ ពាក់ព័ន្ធបទល្មើស ៣ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ!
(ភ្នំពេញ)៖ ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន ០៩នាក់ ជាសាធារណៈ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ជនសង្ស័យទាំងនេះ ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ០៣ករណី ផ្សេងគ្នា…
