ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដែននេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប ចំនួនបីខេត្ត
នៅថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកនាយអធិការរដ្ឋបាលខាងត្បូងទន្លេសាប នាយអធិការរងរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកនាយ នាយរងខណ្ឌរដ្ឋបាលជលផលពាក់ព័ន្ធខាងលើ សហការជាមួយកងកម្លាំងយោធភូមិភាគ៥ និងក្រុមអអន្តរាគមន៍បង្រ្កាបបទល្មើសជ្រោយស្តី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដែននេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ក្នុងដំណើរនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃដាច់ដោយឡែកពីគ្នា ទៅតាមភូមិសាស្រ្តរួមមាន ភូមិសាស្រ្តខេត្តពោធិសាត់ ជាទូទៅបទល្មើសនេសាទត្រូវបានថមថយច្រើន ដូចជារបាំងសាច់អួនជាទូទៅប្រជានេសាទបានអនុវត្តបានល្អទៅតាមគោលការណ៍ដែលបានផ្សព្វផ្សាយដល់ពួកគាត់ក្នុងរដូវបិទនេសាទនេះ។ ចំពោះបទល្មើសទ្រង់ទ្រាយធំ ដូចជា អួនទឹកសាប…
