ឯកឧត្តម ហេង សួរនិងឯកឧត្តម សុខ លូ អញ្ជើញស្វាគមន៍ពលករកម្ពុជាវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ។
នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទៅដល់ច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ដើម្បីរង់ចាំទទួលស្វាគមន៍ និងសម្របសម្រួលការចូលមកវិញរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញពីបរទេស។ ក្នុងឱកាសនោះ ឯកឧត្តមទាំងពីរបានសំណេះសំណាល និងសួរសុខទុក្ខចំពោះមន្រ្តីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងបម្រើការងារនៅតាមច្រកព្រំដែន និងមណ្ឌលសំចត ដើម្បីធានាឲ្យមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការសម្របសម្រួលការត្រឡប់របស់បងប្អូនពលករ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា…
