ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(កណ្តាល) ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោកអភិបាលរងក្រុងតាខ្មៅ ចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ យកមកអង្គភាពដើម្បីសាកសួរ ។ វត្ថុតាងចាប់យក៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៥កញ្ចប់, ទូរសព្ទ…
