(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងចែកចាយគ្រឿងញៀនចំនួន ០២ករណីក្នុងថ្ងៃតែមួយ និងឃាត់ខ្លួនមនុស្សប្រុស,ស្រីបានចំនួន ១០នាក់ ក្នុងភូមិសា្រស្តក្រុងប៉ោយប៉ែត ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សម្ភារៈ និងវត្ថុតាងចាប់បាន រួមមាន៖
-ថ្នាំកញ្ចប់ពណ៌ខៀវរូបសេះ PORSCHE ចំនួន ០៦កញ្ចប់
-ថ្នាំកញ្ចប់រូបនាគពណ៌មាស PORSCHE ចំនួន ០១កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ខ្មៅ PURBERRY ចំនួន ០១កញ្ចប់
-ថ្នាំគ្រាប់ពណ៌ផ្កាឈូក (ប្រភេទក្រវី) ចំនួន ៦៥គ្រាប់
-ម្សៅក្រាមថ្លា ១៧ថង់តូច
-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ០៥គ្រាប់ ជញ្ជីង ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ១០គ្រឿង និងសម្ភារៈសម្រាប់ច្រក និងប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

