ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញដឹកនាំប្រតិភូក្រសួងជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីសមិទ្ធផលធំៗ និងទិសដៅការងារ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន
ទីស្តីការគណៈរដ្ឋមន្រ្តី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត្តិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីសមិទ្ធផលធំៗ និងទិសដៅការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមការសម្របសម្រួល និងដឹកនាំដោយ ឯកឧត្តម អុល ចាន់ធឿន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កម្មវិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម…
