កម្មវិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!” (Say No to Fake News!)
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ទី៣០ខែមករា ឆ្នាំ 2026នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកម្មវិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!” (Say No to Fake News!) ក្នុងអាគារE ដោយមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានវត្តមាន លោក សុវណ្ណ វីទិត្យា ប្រធានមន្ទីរព័ត៌មានខេត្ត អនុប្រធានមន្ទីរ មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន និងអ្នកសារព័ត៌មាន អំពីការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ…
