យោងប្រកាសក្រសួងព័ត៌មានលេខ..២៦៤.ប្រក..ពម។
ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦
បន្ទាប់ពីលោកលោក ចេង ធារី ទទួលបានដំណឹងអំពីការផ្សាយរបស់អង្គភាពយើងខ្ញុំទើបលោក បានផ្ដល់បទសម្ភាសន៍នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ថាការដែលលោកធ្វើរបងគឺធ្វើតាមព្រំដីដែលលោកបានទិញមិនបានរំលោភចូលឬផ្ដល់សេវាអោយអ្នកណាទេបើសិនជាលោកធ្វើរបងចូលនិងពិនិត្យឃើញថាលោកខុសលោកពេញចិត្តនិងចូលរូមជាមួយអាជ្ញាធរ
ហើយគួរបញ្ជាក់ផងដែរថាដីរបស់លោកបានទិញតាំងតែមុនចេញអនុក្រឹត្យស្ដីពីច្រាំងទន្លេរ ឆ្នាំ២០១៥របស់រាជរដ្ឋាភិបាលមកម្ល៉េះ ហើយរបងលោកធ្វើបានដកចេញពីមាត់រំលេចផងដែរសូមមេត្តាបងប្អូនឈប់មានការយល់ច្រឡំ
ហើយលោកបន្តថាមានមន្ត្រីធនធានទឹកបានចុះមកពិនិត្យមិនមានអ្វីចម្លែកទេពីព្រោះដឹងថាជាដីរបស់លោកធ្វើតាមប្លង់កំណត់។
អង្គភាពសម្លេងអមតៈយើងខ្ញុំ សូមអធ្យាស្រ័យពីសំណាក់លោក ចេង ធារី ម្ចាស់ដីស្របច្បាប់ និងក្រុមគ្រួរសារ ដោយលោកមានប័ណ្ណសម្គាល់ចលនៈវត្ថុត្រឹមត្រូវ ដោយសារអង្គភាពយើងខ្ញុំទាក់ទងតាប្រព័ន្ធអេឡិចត្រូនិក គឺជាលេខរបស់ភរិយារបស់លោកដោយពុំបានប្រើប្រាស់ជាប់លាប់ទើបតែលោកបានទទួលព័ត៌មានអំពីអង្គភាពសម្លេងអអមតៈផ្សាយ ទើបលោកបានទំនាក់ទំនងនិងផ្ដល់បទសម្ភាសន៍ដល់អង្គភាពយើងខ្ញុំជាក់លាក់ដូចខាងលើ។
ហេតុដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំសូមជំរាបដល់បងប្អូន អ្នកដែលតែងតែនិយមការផ្សាយ សម្លេងអមតៈ www.s-stdnewsonline.com.kh និង STD News របស់យើងខ្ញុំ ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីររាជការចំពោះកិច្ច សូមមេត្តាយោគយល់និងអធ្យាស្រ័យដោយក្ដីអនុគ្រោះ សូមអរគុណ៕
សូមអរគុណ អរគុណសន្តិភាព
ដោយចាងហ្វាងនិពន្ធនាយក សម្លេងអអមតៈ
ការិយាល័យព័ត៌មាន. 0885003800/077832583 អង្គភាពយើងខ្ញុំរង់ចាំបំភ្លឺរាល់ម៉ោងការងារ

