Month: August 2025

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេសចុះដល់បឹងត្រកួន

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ។

អតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៣៥ ប្រកាសជាផ្លូវការបញ្ចប់អាជីវកម្មចាស់ ប្តូរទៅប្រេនអាជីវកម្មថ្មី Peace Petroleum Cambodia ហៅកាត់ PPC

(ភ្នំពេញ)៖ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (Peace Petroleum Cambodia) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ ដែលសុទ្ធសឹងជាអតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT បានចេញសេចក្តីជូនដំណឹងផ្លូវការ បញ្ជាក់ពីការបញ្ចប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC។ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម មានខ្លឹមសារដូច្នេះថា៖ ជំហានដំបូងស្ថានីយដែលបានសម្រេចចិត្តបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ…

១០ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបល្បែងស៊ីសង បាន៥ករណី ឃាត់ខ្លួន ៣០នាក់!

១០ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ៥ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣០នាក់។ ក្នុងចំណោម ៣០នាក់ដែលបានឃាត់ខ្លួន មានចំនួន ៣នាក់ ត្រូវបានបញ្ចូនទៅតុលាការ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ២៧នាក់។នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងរយៈពេល១០ថ្ងៃនេះ ខេត្តបាត់ដំបងបង្ក្រាបបាន៣ករណី ខេត្តកំពង់ស្ពឺ ១ករណី និងពោធិសាត់ ១ករណី ចំណែកខេត្តផ្សេងៗទៀតពុំមានករណីលេងល្បែងស៊ីសងនោះទេ។ យ៉ាងណាមិញ យើងសង្កេតឃើញថា ចាប់តាំងពី សម្ដេចមហាបវរធិបតី…

ប្រធានាធិបតីត្រាំ៖ សហរដ្ឋអាម៉េរិក នឹងគិតពន្ធប្រមាណជា ១០០% លើបន្ទះឈីបនាំចូលពីបរទេស

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា សហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមគិតពន្ធប្រមាណជា ១០០% លើផលិតផលបន្ទះឈីបពីបរទេសទាំងអស់ដែលនាំចូលទៅកាន់ទីផ្សារអាម៉េរិក ។ ប្រមុខដឹកនាំកំពូលរូបនេះ បានរៀបរាប់យ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាននៅឯការិយាល័យអូវ៉ល (Oval) កាលពីថ្ងៃពុធ (ទី៦ ខែសីហា) ។ ពន្ធថ្មីនេះ នឹងអនុវត្តចំពោះផលិតផលបន្ទះឈីប និងឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលនាំចូលពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលបានចុះកិច្ចសន្យារួចហើយថានឹងសាងសង់រោងចក្រផលិតនៅសហរដ្ឋអាម៉េរិក ឬកំពុងស្ថិតក្នុងដំណើរការសាងសង់ នឹងមិនរងផលប៉ះពាល់ពីការយកពន្ធគយថ្មីនេះទេ ។ លោកប្រធានាធិបតីត្រាំ (Trump)…

BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ប្រព្រឹ​ត្តទៅ​ដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ សម្ដេចធិបតីបន្តថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya,…

You missed