Day: August 23, 2025

មន្ត្រីជលផលខេត្តព្រៃវែង ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកពាមជរ និងដុតបំផ្លាញចោលរបាំងស្បៃមុងជាង ៣.០០០ម៉ែត្រ

ព្រៃវែង៖ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅស្រុកពាមជរ និងដុតបំផ្លាញចោលស្បៃមុងជាង ៣.០០០ម៉ែត្រ និងលែងកូនត្រីចូលបឹងធម្មជាតិជិត១០០គីឡូក្រាម។ ក្នុងរយៈពេលពីរថ្ងៃនេះ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុងដែលជនល្មើសបានលួចដាក់នៅតាមវាលបឹងធម្មជាតិក្នុងស្រុកពាមជរ បានចំនួន ២ករណី ស្មើនឹង ២ឃុំ ដោយបានរឹបអូស និងដុតកម្ទេចចោល នៅឧបករណ៍របាំងស្បៃមុងប្រមាណជាង ៣.០០០ម៉ែត្រ។ បើតាមលោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងលោក សុខ ស៊ីណាត នាយសង្កាត់រដ្ឋបាលជលផល បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយនឹងរដ្ឋបាលស្រុកពាមជរ…

You missed