កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅស្រុកបន្ទាយមាស ខេត្តកំពត
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២០៖២៥នាទី មានករណីឃាតកម្ម (យកពូថៅកាប់) នៅភូមិខ្នាច ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បង្កឡើងដោយជនសង្សយ័ឈ្មោះ នាក់ សំណាង (ហៅទេព) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះឈ្មោះ ងយ ទីម ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ,…
