១០ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបល្បែងស៊ីសង បាន៥ករណី ឃាត់ខ្លួន ៣០នាក់!
១០ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ៥ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣០នាក់។ ក្នុងចំណោម ៣០នាក់ដែលបានឃាត់ខ្លួន មានចំនួន ៣នាក់ ត្រូវបានបញ្ចូនទៅតុលាការ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ២៧នាក់។នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងរយៈពេល១០ថ្ងៃនេះ ខេត្តបាត់ដំបងបង្ក្រាបបាន៣ករណី ខេត្តកំពង់ស្ពឺ ១ករណី និងពោធិសាត់ ១ករណី ចំណែកខេត្តផ្សេងៗទៀតពុំមានករណីលេងល្បែងស៊ីសងនោះទេ។ យ៉ាងណាមិញ យើងសង្កេតឃើញថា ចាប់តាំងពី សម្ដេចមហាបវរធិបតី…
