ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ ក្នុងបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ នៅបន្ទប់ទឹកនៃសណ្ឋាគារណាហ្គា១ កាលពីឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ក៏ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ១២០២ (ឆ.១)ដ.ច.ន/២៤ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់លោក…
