ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆក់ត្រីដោយខុសច្បាប់ និងមានសារធាតុញៀនជាប់ខ្លួន
(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ខណៈកំពុងធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២២៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ វិត ណាវីន ភេទប្រុស អាយុ ២៦ឆ្នាំ (មានសារធាតុញៀនជាប់ខ្លួន) មុខរបរនេសាទត្រី រស់នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន,…
