Day: March 25, 2025

យ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នានៅស្រុកកែវសីមា និងស្រុកកោះញែក កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៦ និង២០ នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឆ្កែអើត ផ្លូវឆ្ពោះទៅព្រំដែនកម្ពុជា វៀតណាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត បើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូបើកបរពីជើងទៅត្បូង។ ចំណែករថយន្តបើកបរពីត្បូងទៅជើង។អ្នកបើកបរម៉ូតូឈ្មោះ ចិត្ត…

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងអង្គការទស្សនៈពិភពលោក បានចាប់ផ្តើមនូវយុទ្ធនាការមួយដែលមានមានឈ្មោះថា “គ្រប់គ្រាន់” ដែលយុទ្ធនាការនេះ ជាការបំផុសចលនាដើម្បីកុមារកម្ពុជា ទទួលបានជីវជាតិ និងអាហារគ្រប់គ្រាន់។ ថ្លែងក្នុងពិធីបើកយុទ្ធនាការ នារសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៥នេះ លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអង្គការទស្សនៈពិភពលោក បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបយ៉ាងសកម្ម ទៅនឹងសុខុមាលភាពកុមារកម្ពុជានៅតាមមូលដ្ឋាន និងសហគមន៍ឱ្យបានសមស្របតាម រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្រ…

កម្លាំងសមត្ថកិច្ចចម្រុះកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស​ ៥នាក់ ក្នុងករណីប្រព្រឹត្តបទល្មើសនេសាទ

(កំពង់ឆ្នាំង) ៖ មនុស្ស​ ៥នាក់ ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំង កងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ធ្វើការឃាត់ខ្លួន​ ខណៈដែលពួកគេកំពុងប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែង។ ការឃាត់ខ្លួនមនុស្សទាំង​ ៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទៅ២៣ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចត្រសេះចោះ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងខណៈពេលដែលពួកគេកំពុងហ៊ុំសម្រាស់ចាប់ត្រី ដែលច្បាប់ត្រូវហាមឃាត់ ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងសាជាថ្មីអំពីភាពជាដៃគូរឹងមាំជាមួយកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា ការអះអាងនេះត្រូវបានធ្វើឡើងដោយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ាសាតុ កាន់ដា (Masato Kanda) ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍។ លោក ម៉ាសាតុ កាន់ដា បានមានប្រសាសន៍ ថា៖ «ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមជាសកល ការដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន គឺជាកត្តាចាំបាច់” ដោយលោកបានបន្ថែមថា ADB ប្តេជ្ញាគាំទ្រកម្ពុជា ខណៈកម្ពុជាស្វែងរកការផ្លាស់ប្តូរសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ជនក្រីក្រ និងងាយរងគ្រោះបំផុត»។ ក្នុងឱកាសកិច្ចពិភាក្សានោះ…

You missed