Category: ព័ត៌មានជាតិ

ឯកឧត្តម ហេង សួរនិងឯកឧត្តម សុខ លូ អញ្ជើញស្វាគមន៍ពលករកម្ពុជាវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ។

នាព្រឹក​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទៅដល់ច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ដើម្បីរង់ចាំទទួលស្វាគមន៍ និងសម្របសម្រួលការចូលមកវិញរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញពីបរទេស។ ក្នុងឱកាសនោះ ឯកឧត្តមទាំងពីរបានសំណេះសំណាល និងសួរសុខទុក្ខចំពោះមន្រ្តីរាជការ​នៃ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងបម្រើការងារនៅតាមច្រកព្រំដែន និងមណ្ឌលសំចត ដើម្បីធានាឲ្យមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការសម្របសម្រួលការត្រឡប់របស់បងប្អូនពលករ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា…

ជនជាតិចិនចំនួន ០៤នាក់ បន្លំខ្លួនតាមរថយន្តតាក់សុី ត្រូវកងរាជអាវុធហត្ថស្រុកពួក ឃាត់បញ្ជូនឱ្យស្នងការដ្ឋាន នគរបាលខេត្តសៀមរាប!

សៀមរាប : កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលកងរាជអាវុធហត្ថស្រុកពួក និងកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់ ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ពីប្រទេសឡាវ មកកម្ពុជា ដោយបានឆ្លងកាត់មកដល់ខេត្តសៀមរាប ក្នុងគោលបំណងឆ្ពោះទៅខេត្តផ្សេងៗ លុះមកដល់ចំណុច ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រូវបានឃាត់ខ្លួន និងអនុវត្តតាមនិតិវិធី ។ * បច្ចុប្បន្ន ជនជាតិចិនទាំង ០៤នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប សហការបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប…

សមត្ថកិច្ចបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញមួយកន្លែងនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក ឃាត់ខ្លួនប្រុសស្រីសរុប២៣៤

ភ្នំពេញ : ប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកអនឡាញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់…

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដែននេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប ចំនួនបីខេត្ត

នៅថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកនាយអធិការរដ្ឋបាលខាងត្បូងទន្លេសាប នាយអធិការរងរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកនាយ នាយរងខណ្ឌរដ្ឋបាលជលផលពាក់ព័ន្ធខាងលើ សហការជាមួយកងកម្លាំងយោធភូមិភាគ៥ និងក្រុមអអន្តរាគមន៍បង្រ្កាបបទល្មើសជ្រោយស្តី បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដែននេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ក្នុងដំណើរនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃដាច់ដោយឡែកពីគ្នា ទៅតាមភូមិសាស្រ្តរួមមាន ភូមិសាស្រ្តខេត្តពោធិសាត់ ជាទូទៅបទល្មើសនេសាទត្រូវបានថមថយច្រើន ដូចជារបាំងសាច់អួនជាទូទៅប្រជានេសាទបានអនុវត្តបានល្អទៅតាមគោលការណ៍ដែលបានផ្សព្វផ្សាយដល់ពួកគាត់ក្នុងរដូវបិទនេសាទនេះ។ ចំពោះបទល្មើសទ្រង់ទ្រាយធំ ដូចជា អួនទឹកសាប…

ស្ត្រីជើងខ្លាំងឆបោកតាមអនឡាញពីឆ្នាំ២០២៣ ត្រូវអស់លក្ខណ៍ ត្រឹមកងរាជអាវុធហត្ថខេត្តសៀមរាប!

សៀមរាប ៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សៀ​ង សុគន្ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ នៅចំណុចហាងវីងដកប្រាក់ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមអនឡាញ តាមបណ្ដឹងរបស់ជនរងគ្រោះ ថាមានជនសង្ស័យម្នាក់ជាជនរកស៊ីឆបោកតាមអនឡាញ ដោយបានបង្កើតជាម្ចាស់គណនី facebook លេងយ៉ាន់ឡាន Rim-CaR SHOP ក្រោមរូបភាពលក់ទំនិញតាមអនឡាញ ប៉ុន្តែគ្មានទំនិញផ្ញើឲ្យអតិថិជន។ ក្រោយពីជំនាញធ្វើការសាកសួរជនសង្ស័យឈ្មោះ សៀង…

មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារលួចម៉ូតូបាន២ថ្ងៃត្រូវសមត្ថកិច្ចក្រុងសៀមរាបឃាត់ខ្លួនរួមនឹងវត្ថុតាង

សៀមរាប៖ នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១៥,០៥នាទីមានករណីបាត់ម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប ១AL ០៧៣៨ នៅចំណុចហាងបិតស្គុតម៉ូតូ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប រួចគេចខ្លួនបាត់។ នៅថ្ងៃដដែលវេលាម៉ោង១៦,០០នាទី ជនរងគ្រោះឈ្មោះ ស.ស.ប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ជូនសមត្តកិច្ចថា មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនយកទៅបាត់។ ក្រោយពីកម្លាំងសមត្ថកិច្ចក្រុងសៀមរាបបានទទួលពាក្យបណ្ដឹង…

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា  អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព

វិមាន៧ មករា ព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលក្នុងនោះមានគណបក្សនយោបាយទាំងអស់ចំនួន ២៩គណបក្ស រួមមាន៖ ១- គណបក្សប្រជាជនកម្ពុជា ២- គណបក្សខ្មែររួបរួមជាតិ ៣- គណបក្សពន្លឺថ្មី ៤- គណបក្សសញ្ជាតិកម្ពុជា ៥- គណបក្សខ្មែរក្រោក ៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ៣រូប

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ៣រូប 2025-05-06 02:04pm (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ៣រូប គឺលោក រស់ សារ៉ុម មានឋានៈស្មើ ទេសរដ្ឋមន្ត្រី លោក ធល មករា មានឋានៈស្មើរដ្ឋមន្ត្រី និងលោក…

You missed