សៀមរាប៖ នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១៥,០៥នាទីមានករណីបាត់ម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប ១AL ០៧៣៨ នៅចំណុចហាងបិតស្គុតម៉ូតូ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប រួចគេចខ្លួនបាត់។

 

នៅថ្ងៃដដែលវេលាម៉ោង១៦,០០នាទី ជនរងគ្រោះឈ្មោះ ស.ស.ប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ជូនសមត្តកិច្ចថា មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនយកទៅបាត់។

 

ក្រោយពីកម្លាំងសមត្ថកិច្ចក្រុងសៀមរាបបានទទួលពាក្យបណ្ដឹង បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានថាជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ហើយនៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១១,០០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមទាំងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ) នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប យកមកធ្វើការសួរនាំ។

ជនសង្ស័យ ឈ្មោះ ហូ យ៉ាំងសៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម មានស្រុកកំណើតខេត្តកំពង់ឆ្នាំង និងទីលំនៅបច្ចុប្បន្ន៖ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ បន្ទាប់មកជនសង្ស័យបានឆ្លើយសារភាពបន្ថែមថា កាលពីថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១២,១០នាទី នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប ខ្លួនក៏បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប ១AK ៥៤០៣ ដោយចំពោះករណីនេះ សមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យ.ក.រ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជនរងគ្រោះ ចំនួន០២គ្រឿង,លួសស្ពាន់សម្រាប់តបញ្ឆេះម៉ូតូ ។

និងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ លទ្ធផលវិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។

 

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី រីឯវត្ថុតាង ម៉ូតូចំនួន០២គ្រឿង បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញផង

ដែរ៕

 

By MLC TV

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed