សព​បុរស​ម្នាក់ ត្រូវ​បាន​ប្រទះឃើញ​នៅ​លើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ ។

សព​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មាន​ស្នាម​របួស​ត្រង់​ក្បាល​ផ្នែក​ខាងឆ្វេង ស្លៀក​ខោ​ខោវប៊យ ពណ៌​ខៀវ ពាក់អាវ​សាច់​ក្រណាត់​ដៃ​ខ្លី​ផ្កា ពណ៌​ប្រផេះ មាន​កម្ពស់​ ១.៧០ម៉ែត្រ សម្បុរ​ស្រអែម ។ ចំណែក​ជនល្មើស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​គ្នា​ប្រមាណ ៣ ទៅ ៤ នាក់ ។

តាម​ដំណើររឿង​នៅ​វេលា​ខាងលើ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ផ្លុ​ង​ បាន​ទទួល​ព័ត៌មាន​ពី​លោក​មេភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង រាយការណ៍​មក​ថា មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព មនុស្ស​ប្រុស​ ១​នាក់ ជនជាតិ​ខ្មែរ ស្លាប់​នៅ​លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ ចំណុច​ស្ពាន​អន្លង់​ផ្លុ​ង ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុ​ង២ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ ។

បន្ទាប់ពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​នៅ​ទីតាំង​ផ្សេង​យក​មក​ទម្លាក់​ចោល​នៅ​ទី​នេះ ។

បច្ចុប្បន្ន សព​ជនរងគ្រោះ បាន​តម្កល់​ទុក​នៅ​កន្លែង​រក្សា​សព​ នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ដើម្បី​ប្រកាស​រក​សាច់ញាតិ និង​បំពេញ​សំណុំរឿង​តាម​នីតិវិធី ៕

By MLC TV

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed