(កំពង់ឆ្នាំង) ៖ មនុស្ស​ ៥នាក់ ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំង
កងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ធ្វើការឃាត់ខ្លួន​
ខណៈដែលពួកគេកំពុងប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែង។

ការឃាត់ខ្លួនមនុស្សទាំង​ ៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទៅ២៣ ខែមីនា ឆ្នាំ២០២៥
នៅត្រង់ចំណុចត្រសេះចោះ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
ក្នុងខណៈពេលដែលពួកគេកំពុងហ៊ុំសម្រាស់ចាប់ត្រី ដែលច្បាប់ត្រូវហាមឃាត់ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនប្រព្រឹត្តល្មើសនេសាទទាំង​ ៥នាក់នេះ
សមត្ថកិច្ចដកហូតបានវត្ថុតាងមាន កាណូតបាឡាស្មាច់ ចំនួន​ ២គ្រឿង ម៉ាស៊ីនខ្សល់​
២គ្រឿង និងអួន ១វង់ ប្រវែង​ ១៤០ម៉ែត្រ ទទឹង​ ៥ម៉ែត្រ និងក្រឡា​ ៣ហ៊ុន ។

បច្ចុប្បន្ន ជនទាំង​ ៥នាក់​ ដែលត្រូវឃាត់ខ្លួន កំពុងសាកសួរធ្វើកំណត់ហេតុ និងត្រូវចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

By saypouchhotnews

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed